
Verse1 យប់ជ្រៅទៅហើយ ម្តេចឡើយភ្នែកខ្ញុំមិនព្រមបិត
នៅតែដេកគិត ជីវិតទៅថ្ងៃមុខយ៉ាងណា
រស់មានសំពាធ ចាញ់គ្រប់រឿងលើលោកកា
ត្រូវដោះស្រាយបែបណា បើពេលនេះធ្លាក់ដល់ចំណុចសូន្យ
Verse2 ពេលវេលា ចេះតែដើរទៅមុខ ក្តីបារម្មណ៍ព្រួយទុក្ខ ចេះតែកើតមាន
រឿងខ្លះកើតឡើយដោយមិនបានត្រៀម
ឈឺចិត្តក្អួតឈាមខួរក្បាលគិតខ្លី
មិនចង់បើកភ្នែក រិទ្ធតែមិនចង់ឃើញពន្លឺថ្ងៃ
មិនចង់អោយខួរក្បាលគិតអ្វី ចង់តែបិតភ្នែកដេកអោយលក់រហូត…
chorus ព្រហ្មលិខិតអើយ ហេតុអ្វីអ្នកធ្វើបាបខ្ញុំម្ល៉េះ
ឱវាសស្នាអើយ ហេតុអ្វីអ្នកមិនអោយខ្ញុំឈ្នះ
ខ្ញុំលើកដៃសំពះ ទុកផ្លូវអោយខ្ញុំជួបមនុស្សស្មោះ…ខ្លះផង
Verse3 តើពីជាតិមុន រូបខ្ញុំបានសាងបាបកម្មអ្វី?
បានជាជាតិនេះ ចេះតែជួបមនុស្សមានចិត្ត មិនស្មោះ
បើជាកម្មខ្ញុំ សូមអោយបញ្ចប់ត្រឹមជាតិនេះ ទៅចុះ
កុំអោយខ្ញុំរស់ មានសំពាធ តដល់ជាតិក្រោយ
chorus ព្រហ្មលិខិតអើយ ហេតុអ្វីអ្នកធ្វើបាបខ្ញុំម្ល៉េះ
ឱវាសស្នាអើយ ហេតុអ្វីអ្នកមិនអោយខ្ញុំឈ្នះ
ខ្ញុំលើកដៃសំពះ ទុកផ្លូវអោយខ្ញុំជួបមនុស្សស្មោះ…ខ្លះផង
Verse3 តើពីជាតិមុន រូបខ្ញុំបានសាងបាបកម្មអ្វី?
បានជាជាតិនេះ ចេះតែជួបមនុស្សមានចិត្ត មិនស្មោះ
បើជាកម្មខ្ញុំ សូមអោយបញ្ចប់ត្រឹមជាតិនេះ ទៅចុះ
កុំអោយខ្ញុំរស់ មានសំពាធ តដល់ជាតិក្រោយ…ហត់ហើយ