ក្រឡេកឃើញភ្លាម បេះដូងរាមចាប់ផ្ដើមញ័រ
ស្រស់ស្រីឈរ ស្អាតគ្មានទាស់ទាក់ទាញចិន្តា
ស្នាមញញឹមអូន ធ្វើឲ្យបងលង់ស្នេហា
ប៉ងប្រាថ្នា ចង់បានមាសស្ងួនមកក្បែរកាយ
អូនល្អឥតខ្ចោះ ក្នុងខ្សែភ្នែកបង
បេះដូងចង់ប្រាប់ថា ស្នេហ៍ស្រីឥតបីស្តាយ
តែត្រូវទប់ចិត្ត ព្រោះដឹងត្រឹមបានមើលពីចម្ងាយ
ស្រស់ស្រីឆើតឆាយ មានម្ចាស់ថ្នាក់ថ្នមរួចទៅហើយ
ស្នេហ៍លួចស្រឡាញ់ តែគ្មានវាសនាបានជួប
រឿងរ៉ាវគ្រប់យ៉ាង ត្រូវបញ្ចប់ត្រឹមក្តីស្រមៃ
ព្រហ្មលិខិតអើយ ហេតុអ្វីឲ្យជួបអូនយឺតពេល
អូនមានគ្រួសារទៅហើយ បងបានត្រឹមលួចស្រឡាញ់អូន
សូមឲ្យអូនមានសេចក្តីសុខ ជាមួយអ្នកដែលអូនស្រឡាញ់
បងមិនខឹងមិនបន្ទោស ព្រោះស្នេហ៍នេះខុសពេលវេលា
ទោះបីបេះដូងបងឈឺចាប់ ស្រក់ទឹកភ្នែករាល់វេលា
ក៏បងសុខចិត្តលាក់ការឈឺចាប់នេះ នៅក្នុងទ្រូងម្នាក់ឯង
......